លោក ហ្សេលេនស្គី សង្ឃឹមឥណ្ឌាជួយដល់ផែនការសន្តិភាពរបស់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បាននិយថា គាត់បានស្នើឱ្យឥណ្ឌាផ្ដល់ការគាំទ្រដល់ការអនុវត្តផែនការសន្តិភាពរបស់លោក ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។

ឥណ្ឌានឹងកាន់តំណែងជាប្រធាន G20 នៅឆ្នាំ២០២៣ខាងមុខនេះ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា លោក ហ្សេលេនស្គី និងលោក ម៉ូឌី បានពិភាក្សាគ្នាពីឱកាសនៃការពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា ខណៈទីក្រុងញូវដេលីគាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក សន្តិភាព។

លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ហើយជូនពរឥណ្ឌាឱ្យទទួលបានជោគជ័យ ក្នុងនាមអាណត្តិជាប្រធាន G20។ លោកថា នៅលើបណ្ដាញទំនាក់ទំនងសង្គមនេះហើយដែលលោកបានប្រកាសពីផែនការសន្តិភាព ហើយបច្ចុប្បន្ន លោកស្នើឱ្យមានការចូលរួមពីឥណ្ឌានៅក្នុងការអនុវត្តផែនការនេះ។

សូមរម្លឹកផងដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែវិច្ឆិកាកន្លងទៅ ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេស G20 អនុម័តទទួលស្គាល់ផែនការសន្តិភាព ១០ចំណុចរបស់លោកផងដែរ ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី៕

ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner