ក្រសួងកសិកម្មកម្ពុជាទទួលបានជំនួយវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ពីមិត្តចិន
ភ្នំពេញ៖ កម្ពុជាទទួលបានវ៉ក់សាំងការពារជំតឺងឆ្លងសត្វចំនួន ១លានកម្រិត ដែលជាអំណោយរបស់សារធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជា ។ កម្មវិធីប្រគល់-ទទួលវ៉ាក់សាំងធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្ពុជា។
ឯកឧត្តម ឌិត ទីណា បានគូសបញ្ចាក់ថា តាមរយៈកិច្ចព្រមព្រៀង ការផ្តល់វ៉ាក់សាំងសត្វចំនួន ១លានកម្រិតនេះ ដែលជាប្រភេទវ៉ាក់សាំងដុំពកស្បែកគោ ក្របី ៥០ម៉ឺនកម្រិត និងអ៊ុតក្តាម ៥០ម៉ឺនកម្រិត ជាអំណោយផ្តល់ដោយក្រសួងកសិកម្ម កិច្ចការជនបទចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលជំងឺសត្វដែលបាននិងកំពុងកើតមាន និងជាការបន្ថែមទៅលើវ៉ាក់សាំងកម្ពុជាដែលមានស្រាប់។
ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កន្លងមកសារធារណៈរដ្ឋប្រជាមានិតចិន បានគាំទ្រវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា ក្នុងនោះមានការលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោងនិងកិច្ចសហប្រតិបត្តិការនានា មានកម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀតផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ



