ថៃចេញបទបញ្ជាបន្ទាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រួមមានទាំងការបង្ការ កុំឲ្យមានករណីរត់ជាន់គ្នា ដូចនៅសេអ៊ូល និងទប់ស្កាត់កូវីដ១៩ ជាដើម
បាងកក៖ ក្រសួងមហាផ្ទៃ បានចេញ ច្បាប់ ចំនួន ៥ សម្រាប់ការប្រារព្ធ ពិធី បុណ្យចូលឆ្នាំថ្មី ជាបញ្ជាបន្ទាន់ ផ្ញើ ទៅអភិបាលរាជធានី ខេត្តទាំងអស់។
ដោយបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បទបញ្ជារបស់ក្រសួងពន្យល់ថា ភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជននៅតែអាចរៀបចំពិធីបុណ្យបាន ប៉ុន្តែអ្នករៀបចំត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវច្បាប់ចំនួនប្រាំខាងក្រោម៖
១. កន្លែងកម្សាន្តត្រូវតែបិទនៅម៉ោងជាក់លាក់ ហើយរក្សាមនុស្សមិនទាន់គ្រប់អាយុ អាវុធ គ្រឿងញៀន និងរបស់របរខុសច្បាប់ផ្សេងទៀតចេញពីកន្លែងរបស់ពួកគេ។
២. អាជ្ញាធរមូលដ្ឋានត្រូវតែធ្វើការត្រួតពិនិត្យសុវត្ថិភាព និងផ្លូវច្បាប់លើទីកន្លែង និងតំបន់ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ។
៣. អ្នករៀបចំត្រូវតែដាក់ពង្រាយវិធានការដើម្បីការពារការកកកុញច្រើនលើសលប់ ដែលប្រថុយនឹងការកើតឡើងម្តងទៀត ដូចករណីសោកនាដកម្មនៃហ្វូងមនុស្សកាលពីខែតុលានៅក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង។
៤.ការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលសាធារណៈ Covid-19 ត្រូវតែអនុវត្តនៅកន្លែងសាធារណៈ។
៥. អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រូវចុះល្បាតជាប្រចាំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា) ដើម្បីធានាសុវត្ថិភាពសាធារណៈ និងឆ្លើយតបរហ័សក្នុងករណីមានអាសន្ន។
ជុំវិញព្រឹត្តិការណ៍ចូលឆ្នាំថ្មីរបស់ប្រទេសថៃ រាជរដ្ឋាភិបាល និងតុលាការបានបញ្ជាឱ្យការិយាល័យរបស់ពួកគេលុបចោលការប្រារព្ធពិធី ចំពេលមានការអធិស្ឋានទូទាំងប្រទេសសម្រាប់ការជាសះស្បើយរបស់ព្រះនាង Bajrakitiyabha ។
ម្ចាស់ក្សត្រីកំពុងត្រូវបានព្យាបាលដោយជំងឺទាក់ទងនឹងបេះដូងនៅមន្ទីរពេទ្យ King Chulalongkorn Memorial ក្នុងទីក្រុងបាងកក បន្ទាប់ពីបាត់បង់ស្មារតីកាលពីថ្ងៃទី ១៤ ខែធ្នូ។
ព្រឹត្តិការណ៍ចូលឆ្នាំថ្មីសំខាន់ៗចំនួនពីរត្រូវបានលុបចោលជាបន្តបន្ទាប់ ដោយផ្លូវ Khao San បានបិទការរាប់ថយក្រោយ និង Pattaya លុបចោលការបង្ហាញកាំជ្រួចនៅថ្ងៃទី ២៩ដល់៣១ ខែធ្នូ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រគុំតន្ត្រី និងពិព័រណ៍នានា ដែលគ្រោងប្រារព្ធឡើងក្នុងឆ្នាំថ្មីនឹងនៅតែដំណើរការទៅមុខនៅតាមតំបន់ទេសចរណ៍ទាំងពីរ ៕



ប្រភពពី The Nation, ដោយ៖ សារ៉ាត