ប្រជាពលរដ្ឋ រងគ្រោះភ្លើងឆេះផ្ទះ នៅអគារបុរីកីឡា ចំនួន ១១ គ្រួសារបានទទួលអំណោយអនុសាខាកាកបាទក្រហមខណ្ឌ ៧មករា

ភ្នំពេញ ៖ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅអគារទី៦ នៃអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ៧មករា កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ។

ក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ប្រសិនមានការខូចខាតដោយសារអគ្គិភ័យដើម្បីឱ្យមានប្រើប្រាស់ជាប្ថយោជន៍ឡើងវិញ ។

អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ – អង្ករ ,មី , ទឹកត្រី , ទឹកស៊ីអ៉ីវ និង ថវិកាមួយចំនួនផងដែរ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner