លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ២០តោន ពីក្រុមហ៊ុន ពិភពដីមាសគ្រុប

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអង្ករចំនួន ២០តោន ពីអ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាសគ្រុប និងលោកជំទាវ សាន សុទ្ធាវិន នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន ថ្លែងអំណរគុណ អ្នកឧកញ៉ា ហ៊ី គឹមហុង និងលោកជំទាវ សានសុទ្ធាវិន ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលជួបនូវការលំបាកផ្សេងៗ ។

លោកជំទាវក៏បានកោតសសើរដល់ ក្រុមហ៊ុនពិភពដីមាស ក្រោមការគ្រប់គ្រង អ្នកឧកញ៉ា ហ៊ី គឹមហុង ដែលជាវិស័យឯកជន តែងបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនូវគ្រប់សកម្មភាពមនុស្សធម៌កន្លងមក ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner