ក្រសួងកសិកម្មជូនដំណឹងត្រីចុះលើកដំបូង (Video Inside)
អត្ថបទដោយ៖
CPA
រដូវត្រីចុះនៅក្នុងខែដែលមានខ្យល់បក់នេះនឹងមានជាលើកដំបូងចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២២នេះហើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃពុធនេះបានបញ្ជាក់ថា តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប, បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប, ទន្លេមេគង្គ និងទន្លេបាសាក់ ដែលនឹងអំណោយផលដល់ ការធ្វើនេសាទបានត្រីច្រើន ជាពិសេស នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ នឹងមានរវាងពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពល ព្យុះភ្លៀង។
រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដែលមានរៀបចំទុក នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។