២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៦ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៦ករណីមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩ នៅកម្ពុជា នាប៉ុន្មាថ្ងៃចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៦ករណី ។ តួលេខឆ្លងថ្មីទាំង ១៦ករណី នៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

ads banner