លោក ពូទីន សន្យាលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេសរុស្ស៊ី ចំពេលរងសម្ពាធទណ្ឌកម្មពីលោកខាងលិច

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ បានថ្លែងថា ទីក្រុងមូស្គូនឹងបន្តជំរុញការអភិវឌ្ឍន៍ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ និងទំនើប ក៏ដូចជាបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់អ្នកវិនិយោគ ក្នុងការធ្វើការនៅក្នុងប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលសម្ពោធរោងចក្រ Pskov Titan-Polymer ដែលត្រូវបានគេរំពឹងថា នឹងពង្រឹងអធិបតេយ្យភាពឧស្សាហកម្មរបស់រុស្ស៊ី ហើយរួមចំណែកក្នុងការជំនួសការនាំចូលផលិតផលវត្ថុធាតុ polymer ដែលប្រើក្នុងឧស្សាហកម្មឱសថ និងការវេចខ្ចប់ម្ហូបអាហារ ក្នុងចំណោមវិស័យផ្សេងៗទៀត។

លោក ពូទីន ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ តាមរយៈតំណភ្ជាប់វីដេអូបាននិយាយអំពីផែនការបង្កើតក្រុមសហគ្រាសឧស្សាហកម្មនៅក្នុងតំបន់ Pskov ដែលនឹងប្រើប្រាស់ផលិតផល Titan-Polymer ជាវត្ថុធាតុដើម។ លោក ពូទីន បាននិយាយថា រោងចក្រនេះនឹងជួយបង្កើតការងារថ្មី ព្រមទាំងពង្រឹងសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។ លោកថា ខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយ យើងនឹងមានការដាក់ឱ្យដំណើរការកាន់តែច្រើន នៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បែបនេះនៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា បរិយាកាសធុរកិច្ចនៅក្នុងប្រទេសរុស្ស៊ីបាននឹងកំពុងប្រសើរឡើង បើទោះបីជាមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់ក៏ដោយ។ ពាក់កណ្តាលនៃក្រុមហ៊ុនរុស្ស៊ីធំជាងគេ បានរាយការណ៍ពីភាពប្រសើរឡើង នៃលក្ខខណ្ឌអាជីវកម្មនៅក្នុងប្រទេស ហើយបីភាគបួនរំពឹងថា ស្ថានភាពនឹងបន្តប្រសើរឡើងនៅឆ្នាំ ២០២៣៕ ប្រភព៖ RT ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner