កងកម្លាំងនគរបាល ខណ្ឌច្បារអំពៅ ដែលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបានច្រើន ទទួលបានការសរសេីរ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង នគរបាលរាជធានីភ្នំពេញ លោកស្នងការរង បេង ដាណារ៉ា ថ្លែងកោតសរសើរដល់អធិការខណ្ឌច្បារអំពៅ ក្នុងការដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម និងមន្ត្រីតាមបណ្តាប៉ុស្តិ៍នគរបាលទាំង០៨ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ តាមខ្នងផ្ទះបានចំនួន ១៩៦៧នាក់ ស្រីចំនួន ១០០៥នាក់ ក្នុងសង្កាត់ទាំង ០៨ ។
លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា បានថ្លែងបែបនេះ ក្នុងពិធីប្រកាស តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន ២៧នាក់ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។
ជាមួយគ្នានេះ លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ រស់នៅក្នុងខណ្ឌច្បារអំពៅ (ដែលមានទីលំនៅអចិន្រ្តៃយ) អាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមសាម៉ីខ្លួនអញ្ជើញទៅបំពេញបែបបទស្នើសុំ ដោយឥតគិតថ្លៃ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី


