យ៉ាងតិច ១០នាក់ ស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
AMS OneMinute

ខណៈមកដល់ម៉ោងនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៩ ធ្នូ ២០២២។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ។

អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។

📷 https://www.facebook.com/100063628026091/posts/pfbid02THD5ucaVU6kFRyQ6B5SYHZVfXPwBHEq9BueQ3mMJBAmM1WWcRVN7zfRDV7dcjJoal/?mibextid=cr9u03

#ams1minute

ads banner