ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៦៦គ្រួសារ បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដំណាក់ចង្អើរ ខេត្តកែប
ស្រុកដំណាក់ចង្អើរ ៖ ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប និងជាអភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សួង ហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដំណាក់ចង្អើរ និងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកនឹងមានជីវភាពខ្វះខាតចំនួន ១៦៦គ្រួសារ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ឯកឧត្តមគណៈអធិបតី ថ្លែងថា សម្ដេចតេជោ បានបង្កើតក្រុមការងាររាជរដ្ឋាភិបាលនេះឡើង គឺដើម្បីឲ្យនៅគៀកជាមួយប្រជាពលរដ្ឋ ដើម្បីដឹងអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយពួកគាត់បានទាន់ពេលវេលា ដោយមិនអាចឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ១៦៦គ្រួសារ
ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ, មី, ត្រីខកំប៉ុង , ទឹកត្រី, ទឹកសុីអុីវ ព្រមទាំងបានឧបត្ថម្ភ ថវិកាដល់ កម្លាំង ប៉ុស្តិ៍ រដ្ឋបាល ឃុំ និង កម្លាំង ប្រជាការពារ ភូមិអំពេងផងដែរ ៕ Sila Sarin


