សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការធ្វើការវិនិយោគនៅខេត្តកំពត គឺជាការវិនិយោគដែលត្រឹមត្រូវ ព្រោះខេត្តនេះ មានសក្ដានុពលទាំងទេសចរណ៍ និងឧស្សាហកម្ម

កំពត ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការធ្វើការវិនិយោគនៅខេត្តកំពត គឺជាការវិនិយោគដែលត្រឹមត្រូវ ព្រោះខេត្តនេះមានសក្ដានុពលទាំងទេសចរណ៍ និងឧស្សាហកម្ម ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ខេត្តកំពតមានលក្ខណៈពិសេសចំនួន ៤គឺជាខេត្តផ្គត់ផ្គង់អំបិលក្នុងប្រទេស, ជាខេត្តដែលមានឧស្សាហកម្មផលិតស៊ីម៉ង់, មានប្រភពថាមពលវារីអគ្គិសនីផ្ទាល់ខ្លួន និងជាខេត្ត ដែលមានសក្ដានុពលទេសចរណ៍មួយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានប្រឹងប្រែងដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ។សម្តេច ក៏បានលើកទឹកចិត្តដល់អភិបាលខេត្តកំពត បន្តសកម្មភាពនោះជានិច្ចដរាប ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner