អាមេរិក ដាក់ចេញវិធានការធ្វើតេស្តរកកូវីដ១៩ លើអ្នកទេសចរមក ពីចិន
អាមេរិក៖ ជំងឺកូវីដដែលកំពុងផ្ទុះខ្លាំងនៅចិន កំពុងធ្វើឱ្យបណ្តា ប្រទេស ជាច្រើនប្រយ័ត្នប្រយែង ហើយប្រទេសមួយចំនួន ថែម ទាំងបានចាប់ផ្តើមចាត់វិធានការទប់ស្កាត់ទៀតផង។ សហរដ្ឋអាមេរិក បានក្លាយជាប្រទេសចុងក្រោយគេ ដែលដាក់ចេញការធ្វើតេស្ត រកមេរោគកូវីដ ចំពោះភ្ញៀវទេសចរមកពីប្រទេសចិន បន្ទាប់ពីទី ក្រុងប៉េកាំងប្រកាសថានឹងបើកព្រំដែនឡើងវិញនៅសប្តាហ៍ក្រោយ។
បន្ទាប់ពីបិទទ្វារព្រំដែនពីពិភពលោករយៈពេលបីឆ្នាំរួចមក ចិននឹង អនុញ្ញាតឱ្យប្រជាជនខ្លួនធ្វើដំណើរដោយសេរីចាប់ពីថ្ងៃទី ៨ ខែមករា ខាងមុខ។ ក៏ប៉ុន្តែ សន្ទុះកើនឡើងនៃករណីឆ្លងកូវីដ នៅក្នុង ប្រទេស ចិន បានជំរុញឱ្យបណ្តាប្រទេសជាច្រើនបារម្ភ និងចាប់ផ្តើមមាន កា រប្រុងប្រយ័ត្ន។
ក្រៅពីសហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន តៃវ៉ាន់ និងឥណ្ឌា ក៏បាន ប្រកាស ពី កាតព្វកិច្ចធ្វើតេស្ត ផងដែរទៅលើអ្នកដំណើរមក ពីប្រទេសចិន។ ប៉ុន្តែអូស្រ្តាលី និងចក្រភពអង់គ្លេស បាន និយាយថាពួកគេមិនមានច្បាប់ថ្មីសម្រាប់រឹតបន្តឹងលើអ្នកទេសចរចិននោះទេ។
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបាននិយាយថា ទិន្នន័យកូវីដដែល មិនគ្រប់គ្រាន់និងគ្មានតម្លាភាព នៅក្នុងប្រទេសចិន បានរួម ចំណែកដល់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការតម្រូវឱ្យធ្វើ តេស្តរកកូវីដ ចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ សម្រាប់អ្នកដំណើរ ដែលចូលមកប្រទេសពីប្រទេសចិន ហុងកុង និងម៉ាកាវ។ ចំណែកគណៈកម្មាធិការសុវត្ថិភាពផ្នែកសុខាភិបាលរបស់គណៈកម្មការអឺរ៉ុបវិញ បានកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីវិធាន ការដែលអាចធ្វើទៅបាន ក្នុងបំណងឆ្លើយតបទៅនឹងការកើនឡើង ករណីឆ្លងកូវីដរបស់ចិន។
ពីខាងទីក្រុងប៉េកាំងឯណោះវិញ ក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃពុធថា ការវិវត្តនៃស្ថានភាពជំងឺរាតត្បាតរបស់ចិនបច្ចុប្បន្ន គឺអាចព្យាករ និងស្ថិតក្រោមការគ្រប់គ្រងបាន។
សូមជម្រាបថា ចិនកំពុងរាយការណ៍អំពីអត្រាឆ្លងកូវីដចំនួន ៥ ០០០ករណីក្នុងមួយថ្ងៃ។ ប៉ុន្តែ ក្រុមអ្នកវិភាគ និយាយថាចំនួន ករណីឆ្លងជាច្រើនទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ ហើយ អត្រាឆ្លងប្រចាំថ្ងៃនៅចិន អាចមានចំនួនដល់ទៅជិតមួយលានករណី ឯណោះ។ យោងតាមរបាយការណ៍ មានមន្ទីរពេទ្យចិនជាច្រើនពោរពេញ ទៅដោយអ្នកជំងឺលើសលប់ ហើយប្រជាជនចិន ក៏កំពុង ជួបទុក្ខលំបាកក្នុងការស្វែងរកថ្នាំព្យាបាលជាមូលដ្ឋានដែរ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Covid in China: US imposes Covid testing for visitors from China