សន្ទស្សន៍តម្លៃអ្នកផលិត (PPI) របស់ម៉ាឡេស៊ី ធ្លាក់ចុះដល់ ៣.២ភាគរយក្នុងខែវិច្ឆិកា ឆ្នាំ២០២២

គូឡាឡាំពួ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការកើនឡើងនៃសន្ទស្សន៍តម្លៃអ្នកផលិត (PPI) របស់ប្រទេសម៉ាឡេស៊ី បានថយចុះបន្ថែមទៀត ក្នុងអត្រា ៣.២ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹង ខែតុលា ឆ្នាំ២០២២ មានចំនួន ៤ភាគរយ។

នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនៃសន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលវាស់វែងតម្លៃទំនិញនៅច្រកទ្វាររោងចក្រ គឺដោយសារតែឥទ្ធិពលមូលដ្ឋានទាបជាង បើទោះបីជាតម្លៃទំនិញចាប់ផ្តើមបង្ហាញពីនិន្នាការកើនឡើងក្នុងខែវិច្ឆិកាក៏ដោយ។

នៅក្នុងខែវិច្ឆិកាឆ្នាំនេះ គ្រប់វិស័យទាំងអស់បានប្រកាសពីការកើនឡើង លើកលែងតែវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកត់ត្រាកំណើនអវិជ្ជមានចំនួន ១៨.៥ភាគរយ។ ទន្ទឹមនឹងនេះ សន្ទស្សន៍ផលិតកម្មបានកើនឡើង ៦.២ភាគរយ ខណៈដែលសន្ទស្សន៍ការជីកយករ៉ែបានកើនឡើង ២.៤ភាគរយ។

ដោយឡែកសន្ទស្សន៍នៃការផ្គត់ផ្គង់ទឹក និងអគ្គិសនីបានកើនឡើង ៤.២ភាគរយ ខណៈដែលការផ្គត់ផ្គង់ឧស្ម័នក៏បានកើនឡើង ១.៤ភាគរយផងដែរ។ សម្រាប់ការប្រៀបធៀបប្រចាំខែវិញ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) សម្រាប់ផលិតកម្មក្នុងស្រុកបានកើនឡើង ០.៦ភាគរយនៅក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា មានចំនួន ០.១ភាគរយ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner