ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាម ហក់ឡើងដល់ ៧៣២.៥ពាន់លានដុល្លារ ជាកំណត់ត្រាដ៏ខ្ពស់ក្នុងឆ្នាំ ២០២២

ហាណូយ៖ ការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វៀតណាមបានកត់ត្រាកំណត់ត្រាពាណិជ្ជកម្មបរទេសមានទឹកប្រាក់ប្រមាណ ៧៣២.៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ៩.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអតិរេកពាណិជ្ជកម្មចំនួន ១១.២ពាន់លានដុល្លារ។

ជាក់ស្តែង ចំណូលពីការនាំចេញរបស់ប្រទេសវៀតណាមមានទឹកប្រាក់ប្រមាណ ៣៧១.៨៥ពាន់លានដុល្លារ កើនឡើង ១០,៦ភាគរយ ខណៈដែលចំណូលទទួលបានពីការនាំចូល កើនឡើង ៨,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ទឹកប្រាក់ ៣៦០,៦៥ពាន់លានដុល្លារ។

ការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាអ្នកនាំចូលដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងចំណូលចំនួន ១០៩.១ពាន់លានដុល្លារ ហើយប្រទេសចិនគឺជាអ្នកនាំចេញធំបំផុតរបស់វៀតណាម ជាមួយនឹងប្រាក់ចំណូលចំនួន ១១៩.៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២២នេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner