សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា អាចថែរក្សាបាននូវសុខសន្តិភាព និងមិនធ្វើឱ្យប្រជាជន ខកចិត្តនោះឡើយ

កំពត៖ នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនធ្វើឱ្យប្រជាជនខកចិត្ត ដោយសារការខ្វះការទទួលខុសត្រូវនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា យ៉ាងហោចណាស់ គណបក្សប្រជាជនកម្ពុជា អាចថែរក្សាបាននូវសុខសន្តិភាព និងមិនឱ្យប្រជាជនជួបប្រទះចម្បាំងរាំងជល់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា សម្រាប់ពួកប្រឆាំងមួយចំនួននោះ តែងតែប្រើប្រាស់នយោបាយអគុណធម៌ចោទប្រកាន់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដូចជា ចោទថា បាត់បង់ដីធ្លីជាដើម ដែលចំណុចនេះពុំមែនជាការពិតនោះទេ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner