អាមេរិក លក់អាវុធប្រឆាំងរថក្រោះក្នុងតម្លៃ ១៨០លានដុល្លារ ទៅឱ្យតៃវ៉ាន់
អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានព្រមព្រៀងលក់ប្រព័ន្ធ ប្រឆាំងរថក្រោះដែលបាញ់ចេញពីយានយន្តទៅឱ្យកោះតៃវ៉ាន់។ សេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់អាវុធ ដែល មានតម្លៃប្រមាណ ១៨០លានដុល្លារនេះ កើតឡើងនៅ ចំ ពេល ដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុង ប៉េកាំងនៅតែ បន្តកើនឡើងជាលំដាប់។
បើតាមមន្ទីរបញ្ចកោណ ការព្រមព្រៀងលក់នេះបាន កើត ឡើងកាលពីល្ងាចថ្ងៃពុធ ហើយរួមបញ្ចូលផងដែរនូវប្រព័ន្ធ ប្រឆាំងរថក្រោះ Volcano រថយន្តដឹកសម្ភារ និងគ្រាប់រំសេវជាដើម។ល។
ក្រសួងការពារជាតិវិញនិយាយថា ការលក់នេះមានគោល បំណង បម្រើ «ផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់ សហរដ្ឋ អាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់តៃវ៉ាន់ ដើម្បី ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវ សមត្ថភាពការពារដ៏គួរឱ្យទុកចិត្ត»។
ប្រព័ន្ធប្រឆាំងរថក្រោះថ្មីនេះ មានសមត្ថភាពពង្រាយមីន ប្រឆាំងរថក្រោះ និងមីនប្រឆាំងមនុស្សដោយបាញ់ ចេញ ពីយានជំនិះលើដី ឬឧទ្ធម្ភាគចក្រ។ ចិន បានចេញមុខអះអាងថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃ ទឹកដី របស់ខ្លួន ហើយព្រមានថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ តៃវ៉ាន់នឹងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
នៅពេលប្រកាសពីការព្រមព្រៀងលក់អាវុធ សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ខ្លួននឹងពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ ដើម្បីឆ្លើយ តបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត តែថាវា នឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅ ក្នុង តំបន់នោះទេ។ គួរជ្រាបថា ការយល់ព្រមលក់អាវុធពីសំណាក់អាមេរិក ទៅឱ្យតៃវ៉ាន់ នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិន បានធ្វើការ លុកលុយធំបំផុតមួយ ចូលក្នុងដែនអាកាសដែលគ្រប់គ្រង ដោយ តៃវ៉ាន់។
សម្ពាធរបស់ចិនលើកោះ បាននិងកំពុងកើនឡើងជា លំដាប់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទីក្រុង ប៉េកាំងបានបង្កើនសម្ពាធលើតៃវ៉ាន់តាមរយៈមធ្យោបាយយោធា នយោបាយ និងសេដ្ឋកិច្ច ហើយទំនាក់ទំនងរវាងភាគីទាំងពីរ កាន់តែអាក្រក់ទៅៗ។
សកម្មភាពកំញើញតៃវ៉ាន់របស់ចិនក្នុងឆ្នាំ២០២២ មានជាង ១ ៧០០ដងហើយគិតរហូតមកដល់ពេលនេះ បើប្រៀបធៀបទៅនឹង ៩៦៩ដង ក្នុងឆ្នាំ ២០២១ និង ១៤៦ដង ក្នុងឆ្នាំ ២០២០។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
US sells anti-tank systems to Taiwan amid tension with China