មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ប្រធាន មន្ទីរបរិស្ថានខេត្តកែបថ្មីត្រូវបន្ត សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពលើកិច្ចកាងារបរិស្ថាន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញដល់ ប្រធានមន្ទីរបរិស្ថានថ្មីដែលទើបត្រូវបានប្រកាសមុខតំណែងនិងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែបត្រូវបន្តខិតខំប្រឹងប្រែងរក្សាឱ្យបានរឹងមាំបន្ថែមទៀតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អប្រសើរ បង្កើនប្រសិទ្ធភាពលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយ ចំណេះដឹងនិងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាព សហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍សង្គម និងមនុស្សជាតិ»។

នេះគឺជាគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក្នុងឱកាសចូលរួមជាគណៈអធិបតីពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកែប។

ឯកឧត្តម បន្ថែមថា «ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកែប ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តយកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រី វ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃ អនាគត»។

ឯកឧត្តម ដ្ឋលេខាធិការ នេត្រ ភក្ត្រា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះខេត្តកែប ត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនេះមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner