ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣០ ធ្នូ ២០២២
ការកសាងឡើងវិញផ្លូវជាងលេខ៣១ និង៣៣ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ
ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា និងចិន សម្រេចបានប្រមាណ ១៤ពាន់ ៥០០លានដុល្លារ កើនឡើងប្រមាណ ១៩% ខណៈទំនិញ និងផលិតផលរបស់កម្ពុជាកាន់តែច្រើន នឹងបង្ហាញវត្តមានលើទីផ្សាររបស់ចិន
ចិនជាប្រទេសផ្តល់កម្ចីមួយដ៏គួរឱ្យគោរព ព្រោះចិនមិនដែលបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើនេះ ឬធ្វើនោះ ក្រោមកម្ចីរបស់គេនោះទេ
នយោបាយអាទិភាព៤យ៉ាង (ទឹក ផ្លូវ ភ្លើង និងមនុស្ស) នៅតែជានយោបាយមួយដែលត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងតិចរយៈពេល៣០ឆ្នាំទៀត
ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម
វត្តមានផ្លូវជាតិលេខ៥៥ ក្រោមការជួយរបស់ចិន បានធ្វើឱ្យវាលវែងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
បើគ្មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ទេនោះ កម្ពុជា នឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាណាស់
ទោះអ្នកចាស់បង្កើតសង្គ្រាម តែសម្តេច និងកូនខ្មែរជំនាន់ក្រោយ មានកាតព្វកិច្ចក្នុងការពន្លត់ភ្លើងសង្គ្រាម
ការដែលសម្តេចទទួលជួបមេដឹកនាំខ្មែរក្រហមកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺដើម្បីផ្ញើសារទៅកាន់គោលដៅចំនួន៣រួមមាន៖ បង្ហាញទាហានខ្មែរក្រហមសេសសល់ឱ្យទម្លាក់អាវុធ, ជូនប្រជាពលរដ្ឋកម្ពុជាថា សង្គ្រាម ២៨ឆ្នាំ ត្រូវបានបញ្ចប់, ផ្ញើជូនអន្តរជាតិ សូមអញ្ជើញទស្សនកិច្ច និងវិនិយោគនៅកម្ពុជា ព្រោះសង្គ្រាមបានបញ្ចប់ហើយ
សុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ ត្រូវតែរួមគ្នារក្សាឱ្យបាន
ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយជនរងគ្រោះក្នុងគ្រោះអគ្គិភ័យកាស៊ីណូនៅប៉ោយប៉ែត បណ្តាលឱ្យស្លាប់មនុស្សជិត២០នាក់ និងរបួសជាង១០០នាក់
បន្តអំពាវនាវប្រជាពលរដ្ឋ ទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដោយប្រកាសកំណត់គម្លាត៦ខែ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញបន្តបន្ទាប់
ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥% ដោយពន្ធដារប្រមូលចំណូលបានប្រមាណ ៣៤០០លានដុល្លារ កើនជាង ១២១% និងគយប្រមូលបាន ២៦០០លានដុល្លារ កើនជាង ១០៤%
រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ
លើកទឹកចិត្តឱ្យខេត្តដទៃយកគំរូលោក ម៉ៅ ធនិន ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ឈរលើភាពត្រឹមត្រូវ មិនលំអៀង
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនឲ្យប្រជាពលរដ្ឋកម្ពុជាខកចិត្ត ដោយសារតែខ្វះការទទួលខុសត្រូវនោះទេ។