សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៦៤នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៦៤ នាក់ ( ស្រី ៧ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុង ប្រតិបត្តិការ បង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ២១ ករណីទូទាំង ប្រទេសនៅ ថ្ងៃ ទី ២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នេះ ។
ក្នុងចំណោមជនសង្ស័យ ទាំង ចំនួន ៦៤ នាក់រួមមាន ៖ ជួញដូរ ១២ ករណីឃាត់ ២៥ នាក់ , ដឹក ជញ្ជូនរក្សា ទុក ៤ ករណីឃាត់ ៥ នាក់ ( ស្រី ២ នាក់ ) , ប្រើប្រាស់ ៥ ករណីឃាត់ ៣៤ នាក់ ( ស្រី ៥ នាក់ ) រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។
សកម្មភាពខាងលើនេះ បានធ្វើនៅរាជធានី ភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តសៀមរាប ខេត្តស្វាយ រៀង ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយ មាន ជ័យ ខេត្តកំពង់ចាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី






ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។