មានយានយន្តល្មើសចំនួន ៣៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស ម្សិលមិញ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៥១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងនោះមានយានយន្តចូលគោលដៅ ចំនួន ២.៨២៧ គ្រឿង ម៉ូតូចំនួន ១.៧៨៨ គ្រឿង រកឃើញយានយន្ត ល្មើសសរុប ចំនួន ៣៤៩ គ្រឿង មាន ម៉ូតូចំនួន ២៨០ គ្រឿង ត្រូវ បាន ផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ . បកនៅទូទាំង ប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា រយៈពេល ២៩ ថ្ងៃ ( ថ្ងៃ ទី ០១-២៩៨ ខែធ្នូ ) ការ រឹតបន្ដឹងការអនុវត្ត ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្ត ចូលគោលដៅ មាន ចំនួន ៤១.៤២៩ គ្រឿង ក្នុង នោះ រកឃើញយានយន្តល្មើសសរុប ចំនួន ១០.៣៥៧ គ្រឿង ម៉ូតូ មាន ចំនួន ៩.០២៧ គ្រឿង ត្រូវ បាន ផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ២៩ ថ្ងៃ នៃ ខែធ្នូ នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរព ច្បាប់ ចរាចរណ៍យ៉ាងល្អប្រសើរ ។
សូមជម្រាបដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល ឱ្យ មនុស្ស ស្លាប់ ចំនួន ៨ នាក់ របួសធ្ងន់ ចំនួន ៥ នាក់ ( ស្រី ១ នាក់ ) និង របួសស្រាល ចំនួន ២ នាក់ គឺបានកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ៣លើក៕ ដោយ៖ ឆៃហួត




