ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់អំណោយ និងថវិការប្រចាំខែដល់ដៃពលរដ្ឋទីទាល់ក្រ ១៧គ្រួសារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹក ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនប្រាំម៉ឺនរៀល (៥,១៥០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន ១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមបញ្ជាក់ផងដែរថា, កន្លងទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីការងារដឹកនាំកងកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាតិអន្តរជាតិ លោកតែងបំពេញការងារ ជួយសង្គម ជួយដល់សិស្សរួមសាលា លោកគ្រូអ្នកគ្រូ នាយនាយរងកងរាជអាវុធហត្ថ មានជំងឺឈឺស្កាត់ ជួបគ្រោះឧប្បត្តិហេតុផ្សេងៗ។ ជាពិសេសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ដូចជាជំរុញឲ្យក្រុមការងាររបស់លោក ចុះជួបសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបដោយមនោសញ្ចេតនា ស្និទ្ធស្នាល ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner