វេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារគឺ ដើម្បីធ្វើកាផ្សព្វផ្សា គោលនយោបាយ និងដើម្បីគាំទ្រ លើយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល

ខេត្ត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្តាល បានធ្វើវេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២។

ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្តាលមានអង្គភាព សរុបចំនួន ៤៨៩ អង្គភាព (សមាគមមនុស្សចាស់ ១៣៦ សមាគម) និងសកម្មភាព នៃការចូលរួមរបស់ អង្គការ សមាគម សហគមន៍ ដែលមានគោលបំណងក្នុងការជួយរាជរដ្ឋាភិបាលលើការអនុវត្តគម្រោងតាម វិស័យនានា។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានលើកឡើងថា វេទិកាស្តីពី ការពិគ្រោះយោបល់រវាង រដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការសមាគម និងសហគមន៍ អំពីសកម្មភាពការងារដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ឆ្នាំ២០២២នេះ គឺដើម្បីធ្វើកាផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីគាំទ្រលើយុទ្ធសស្ត្រដឹកនាំដោយរាជរដ្ឋាភិបាលលើសកម្មភាពរបស់អង្គការ សមាគម សហគមន៍ និងសហជីពនិងដោះស្រាយបញ្ហាសង្គពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ នឹងដោះស្រាយ បញ្ហានៅមូលដ្ឋាន ទឹកស្អាត អនាម័យ ការងារកុមារតូច សន្តិសុខ សុវត្ថិភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងការងារកូវីដ១៩ (covid19) និងដើម្បីពង្រឹង ពង្រីក ភាពជាដៃគូ ក្នុងការលើលកម្ពស់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល។

គួរបញ្ជាក់ដែរថា ចំពោះបញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលបានលើកឡើងនៅក្នុងអង្គទិកា ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងកិច្ចសន្ទនានាអង្គវេទិកាដោយផ្ទាល់តែម្តង និងអ្វីដែលនៅសេសសល់ អាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធសន្យាថា នឹងពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner