ក្រសួងសុខាភិបាល ប្រកាសឱ្យពលរដ្ឋទៅទទួល យក វ៉ាក់សាំង ដូសជំរុញ ដើម្បីភាពស៊ាំក្នុងសហគមន៍

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យប្រជាពលរដ្ឋ ទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដោយ ផ្អែក ទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីបង្កើនភាព ស៊ាំ ក្នុង សហគមន៍ ស្របពេលដែលបច្ចុប្បន្នមានការផ្ទុះ ឡើង វិញនូវ ជំងឺកូវីដ នៅ បណ្តាប្រទេសមួយចំនួន និង ក្នុងតំបន់ ផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែធ្នូ នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះមានការផ្ទុះឡើង វិញ នូវការ ឆ្លងវីរុសកូវីដ១៩ នៅតាមបណ្ដាប្រទេសមួយ ចំនួន ក្នុងតំបន់ក៏ ដូច ជានៅលើសាកលលោក។ ដើម្បីរក្សា និងបង្កើន ភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ សំដៅកាត់ បន្ថយអត្រាឈឺធ្ងន់និងការស្លាប់ដែលបង្កដោយជំងឺកូរីដនៅកម្ពុជា ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ត្រីជួរមុខ អាជ្ញាធរ មូលដ្ឋាន ប្រជាជនទូទៅ កម្មករ-កម្មការិនី យុវវ័យ រួមទាំង កុមារា-កុមារី ទូទាំងប្រទេសកម្ពុជា អញ្ជើញមក ទទួល យកការ ចាក់វ៉ាក់សាំងដូសជំរុញ ជាបន្តបន្ទាប់ដោយ គោល ការណ៍ ស្ម័គ្រចិត្ត ទៅតាមក្រុមគោលដៅ។

សម្រាប់ក្រុមគោលដៅរួមមាន ការចាក់វ៉ាក់សាំងកូវីដ១៩ ដូស ទី៤ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ការចាក់ វ៉ាក់ សាំង កូវីដ១៩ ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។

ចាក់វ៉ាក់សាំងដូសទី៤ ដល់កុមារមានអាយុចាប់ពី ៣ឆ្នាំ ដល់ ក្រោម ៥ឆ្នាំ ដែលមានគម្លាតចាប់ពី៣ ទៅ៦ ខែឡើង បន្ទាប់ ពីការចាក់វ៉ាក់សាំងដូសទី៣។ ចាក់វ៉ាក់សាំង ដូសទី៥ ដល់ កុមារមានអាយុចាប់ពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមាន គម្លាត ចាប់ពី៣ ទៅ៦ខែ ឡើងបន្ទាប់ពីការចាក់វ៉ាក់ សាំង ដូសទី៤។

ចាក់វ៉ាក់សាំងដូសទី៦ ជូនដល់មន្ត្រីរាជការជួរមុខ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ ប្រជាជនទូទៅ កម្មករ- កម្មការិនី ដែលមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការ ចាក់វ៉ាក់សាំង ដូសទី៥។

ក្រសួងបន្តថា ការចាក់វ៉ាក់សាំងកូវីដដូសបន្តបន្ទាប់មកទៀត សម្រាប់គ្រប់ក្រុមគោលដៅ នឹងត្រូវអនុវត្តការចាក់បែប ជា ទម្លាប់ធម្មតា (Routine / COVID-19 Vaccination) ដោយមានគម្លាតរយៈពេល៦ខែឡើងទៅ បន្ទាប់ពីបាន ចាក់ដូសចុងក្រោយ គោរពតាមគោលការណ៍ស្ម័គ្រចិត្ត ដូចការចាក់វ៉ាក់សាំងផ្តាសាយធម្មតា។

ក្រសួងបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំង កូវីដ១៩ ក្នុងក្របខណ្ឌ រាជធានី-ខេត្ត និងមន្ទីរសុខាភិបាល រាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងនិងជំរុញ ការចាក់វ៉ាក់សាំង កូវីដ១៩ ដូសជំរុញឱ្យកម្មបន្ថែមទៀត ដោយត្រូវមានផែនការ ជំរុញការចាក់វ៉ាក់សាំង ដូសជំរុញច្បាស់លាស់ ជាពិសេសត្រូវ អនុវត្តតាមយន្តការ សំខាន់ៗ ៦ចំណុច។ ទី១ បន្តជំរុញការ ចាក់ វ៉ាក់សាំងកូវីដ១៩ តាមរយៈយន្តការក្រុមការងារ ផ្តល់ សេវាតាមមូលដ្ឋាន និងក្រុមការងារចុះជួយមូលដ្ឋាន របស់ រាជរដ្ឋាភិបាល ,ទី២ពង្រឹងកិច្ចសហការ លើការងារ ចាក់ វ៉ាក់សាំង នៅថ្នាក់ឃុំ/សង្កាត់ ទី៣ អាជ្ញាធរថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក សង្កាត់ ឃុំ ភូមិ) កៀរគរ និងណែនាំប្រជាពលរដ្ឋដែលមិន ទាន់បានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យមក ទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា។ ចំណែកទី៤ ធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ និងបន្តស្វែងរកពួកគាត់ ព្រមទាំងផ្សព្វផ្សាយ ជំរុញឱ្យគាត់មកទទួលការចាក់វ៉ាក់សាំង ទី ៥ បន្តចាក់វ៉ាក់សាំង ជូនក្រុមគោលដៅដល់មូលដ្ឋាន តាមរោងចក្រ សហគ្រាស សាលារៀន ទីផ្សារ ព្រមទាំង តំបន់ឆ្ងាយៗ និងទី៦ បន្តអប់រំ ផ្សព្វផ្សាយពីគុណប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ១៩ តាមរូបភាពផ្សេងៗ ដូចជាផ្សព្វផ្សាយដោយប្រដាប់បំពង សំឡេង ខិត្តប័ណ្ណ ផ្ទាំងរូបភាព តាមទីផ្សារ ទីប្រជុំជន រោងចក្រ សេវាសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល និងទីអារាម សាសនា… ។ល។

សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ រួមមាននៅ មន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក៕
ដោយ៖ ឡាយ សាមាន

ads banner