វៀតណាមនឹងបញ្ជូនមន្ត្រីអាយុក្រោម ៤៥ឆ្នាំរាប់រយនាក់ទៅបណ្តុះបណ្តាលនៅបរទេស

ហាណូយ៖ រដ្ឋាភិបាលវៀតណាមគ្រោងនឹងបញ្ជូនមន្ត្រីអាយុក្រោម ៤៥ ឆ្នាំពី ១៨០ ទៅ ២០០ នាក់ទៅបរទេស សម្រាប់ទទួលការបណ្តុះបណ្តាលនៅឆ្នាំ២០២៥។

កម្មវិធីនេះសម្រាប់មនុស្សក្នុងមុខតំណែង ដូចជា អនុប្រធានក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ជារៀងរាល់ឆ្នាំ នឹងមានវគ្គបណ្តុះបណ្តាលចំនួន ៤ ដងក្នុងរយៈពេល ២ សប្តាហ៍ ជាមួយនឹងមន្ត្រីចន្លោះ ពី ១៥ ទី១៧ នាក់ ដែលចេញទៅក្រៅប្រទេសម្តងៗទៅកាន់ប្រទេសជប៉ុន បារាំង និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថា នឹងជួយមន្ត្រីធ្វើឱ្យប្រសើរឡើងនូវការបង្កើតគោលនយោបាយ ភាពជាអ្នកដឹកនាំ និងសមត្ថភាពការងាររបស់ពួកគេ ក្រៅពីការទទួលបានបទពិសោធន៍ផ្ទាល់ពីវិធីសាស្រ្តការងារនៅក្នុងប្រទេសអភិវឌ្ឍន៍។

រដ្ឋាភិបាលបានធ្វើផែនការនេះ បន្ទាប់ពីការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត កាលពីខែកក្កដា បានកំណត់គោលដៅឱ្យវៀតណាមបញ្ជូនមន្ត្រីប្រហែល ៤០០ នាក់ទៅបរទេសដើម្បីបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ នៅឆ្នាំ២០២៥ និងប្រហែល ៥០០ នាក់ក្នុងមួយឆ្នាំ នៅចន្លោះរវាងឆ្នាំ ២០២៦ និង ២០៣០៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner