ឧបនាយករដ្ឋមន្ត្រីវៀតណាមពីររូប លែងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស
ឧបនាយករដ្ឋមន្ត្រីវៀតណាមពីររូប គឺលោក Vu Duc Dam និងលោក ឧបនាយករដ្ឋមន្ត្រី Pham Binh Minh នឹងឈប់ធ្វើជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោត កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយគណៈកម្មាធិការមជ្ឈិមបក្ស។
មិនមានការពន្យល់បន្ថែមទៀតទាក់ទងនឹងការសម្រេចចិត្តទាំងនេះទេ។គណៈកម្មាធិការមជ្ឈិមបានផ្តល់យោបល់របស់ខ្លួនទាក់ទងនឹងបេក្ខជនពីររូប ដែលការិយាល័យនយោបាយអាចផ្តល់អនុសាសន៍ សម្រាប់រដ្ឋសភាដើម្បីអនុម័ត សម្រាប់តំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិ ២០២១-២០២៦ ។
រដ្ឋាភិបាលវៀតណាមសម្រាប់អាណត្តិនេះ មានឧបនាយករដ្ឋមន្ត្រីចំនួនបួនរូប គឺ Pham Binh Minh, Le Minh Khai, Vu Duc Dam និង Le Van Thanh។ រដ្ឋាភិបាលនឹងមានឧបនាយករដ្ឋមន្ត្រីពីររូបទៀត ជំនួសតំណែងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
សម័យប្រជុំវិសាមញ្ញដោយរដ្ឋសភាត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែមករា ឆ្នាំក្រោយ ដើម្បីសម្រេចលើបេក្ខភាពថ្មីទាំងពីររូប៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

