វៀតណាម នឹង បញ្ជូន មន្ត្រី អាយុ ក្រោម ៤៥ ឆ្នាំ ២០០ នាក់ទៅទទួលការ បណ្តុះបណ្តាល ពី ប្រទេសអភិវឌ្ឍន៍
ហាណូយ៖ សារព័ត៌មានវៀតណាមផ្សាយថា រដ្ឋាភិបាល ខ្លួនគ្រោង នឹង បញ្ជូន មន្ត្រី មានអាយុ ក្រោម ៤៥ ឆ្នាំ ចំនួនពី ១៨០ ទៅ ២០០ នាក់ ទៅសិក្សារៀនសូត្រនិងដកបទពិសោធន៍ បរទេស សម្រាប់ ការ បណ្តុះបណ្តាល ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៥។កម្មវិធី នេះ មាន ន័យ ផ្ដោតសំខាន់ សម្រាប់ មន្ត្រីរដ្ឋការដែលធ្វើការ ក្នុង មុខ តំណែង ដូច ជា អនុប្រធាន ក្រុមប្រឹក្សា ប្រជាជន និង សមាជិកគណៈកម្មាធិការ ប្រជាជនវៀតណាម។
ប្រភពដដែលផ្សាយទៀតថា ជារៀងរាល់ឆ្នាំនឹងមានវគ្គបណ្តុះបណ្តាលចំនួន បួនដងក្នុង។ ក្នុងមួយវគ្គមានរយៈពេល ពីរសប្តាហ៍ដែលមានមនុស្សចូលរួមពី ១៥-១៧នាក់ ។ពួកគេចេញទៅក្រៅប្រទេស ដោយធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បារាំង និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
វៀតណាមរំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយមន្ត្រីធ្វើឱ្យប្រសើរឡើងនូវការបង្កើតគោលនយោបាយ ភាពជាអ្នកដឹកនាំ និងសមត្ថភាពការងាររបស់មន្ត្រី ព្រមទាំងទទួលបានបទពិសោធន៍ផ្ទាល់ពីវិធីសាស្រ្តការងារនៅក្នុងប្រទេសអភិវឌ្ឍន៍។
រដ្ឋាភិបាលវៀតណាម បានធ្វើផែនការបន្ទាប់ពីការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តកាលពីខែកក្កដាបានកំណត់គោលដៅឱ្យវៀតណាមបញ្ជូនមន្ត្រីប្រហែល ៤០០នាក់ទៅបរទេសដើម្បីបណ្តុះបណ្តាលជារៀងរាល់ឆ្នាំរហូតនៅឆ្នាំ ២០២៥និងបញ្ជូនមន្ត្រីទៅរៀនសូត្រនៅបរទេសប្រហែល ៥០០នាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៦និង ២០៣០។
ទាក់ទងនឹងការបញ្ជូនមន្ត្រីបណ្ដុះបណ្ដាលនេះដែរ កាលពីខែធ្នូឆ្នាំ២០២២គណៈកម្មាធិការប្រជាជនក្រុងហាណូយ ប្រកាសថា ទីក្រុងហាណូយបញ្ជូនគ្រូបង្រៀនចំនួន 2
២០០នាក់ដែលមានពិន្ទុភាសា អង់គ្លេស IELTS 6.5 ទៅហ្វឹកហាត់នៅសាកលវិទ្យាល័យអូស្ត្រាលីរយៈពេល ១៤។គ្រូបង្រៀនចំនួន ២០០នាក់នោះនឹងត្រូវបែងចែកជា 1
១០ថ្នាក់ ហើយត្រូវបានបណ្តុះបណ្តាលជំនាញអាន សរសេរ ស្តាប់ និងនិយាយ។ ពួកគេក៏នឹងបង្កើតកម្មវិធីសិក្សាភាសាអង់គ្លេសជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការរៀបចំថ្នាក់ជំនាញ។ វគ្គបណ្ដុះបណ្ដាលគាំទ្រដោយថវិកាជាតិវៀតណាម ដែលបម្រុងសម្រាប់បណ្ដុះបណ្ដាលបុគ្គលិករដ្ឋាភិបាលនិងមន្ត្រីនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ៕
ដោយ:វណ្ណ ស័ក្កិ