ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១១កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅ។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។ អ្វីដែលកាន់តែពិសេស ក្នុងថ្ងៃនេះអ្នកអាចប្រើប្រាស់អារម្មណ៍ខាងក្នុងរបស់អ្នក ប៉ុន្តែក៏សូមយកចិត្តទុកដាក់នឹងបរិកាសផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់ជំហានានាដែលអ្នកកំពុងដើរនឹងទទួលបានភាពចម្រុងចម្រើនយ៉ាងល្អប្រសើរណាស់។ លោកអ្នកនឹងមានភាពព្រឹត្តិការណ៍រីករាយច្រើននៅពេលខាងមុខ ក៏ប៉ុន្តែជាប្រយោជន៍នៃភាពរីករាយនេះក៏សូមខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ក្នុងនោះដែរ ការប្រកាន់អាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់ និងមានជំនឿចិត្តចំពោះខ្លួនឯងបំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់នឹងការងារទាំងឡាយដែលស្ថិតក្រោមបន្ទុក។ ចាក ចេញពីស្ថានភាពមុខពីរ និងរាល់បញ្ហាដើមចុងរបស់អ្នកដទៃ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ អ្នកអាចជៀសវាងពីការប្រទូសរ៉ាយ ប៉ុន្តែសូមព្យាយាមគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ដោយឡែក លោកអ្នកមានលទ្ធភាពពេញលេញក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញខ្លួន មានលទ្ធភាពកែប្រែភាពអវិជ្ជមានមកជាវិជ្ជមានដោយសន្តិវិធី។ ក្នុងពេលស្របគ្នា សូមកុំភ្លេចការគ្រប់គ្រងអាកប្បកិរិយា ពីព្រោះថ្ងៃនេះមិនមែនជា ពេលវេលាអោយលោកអ្នកតវ៉ា និងទាមទារអ្វីនោះទេ។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។ លើសពីនេះ សូមលោកអ្នកស្វែងរកជំនួយជានិច្ចចំពោះស្ថានភពដែលមិនអាចដោះ ស្រាយ ពីព្រោះការប្រថុយនឹងនាំអ្នកអោយមានភាពអវិជ្ជមានកាន់តែខ្លាំង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព​។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ដោយគ្មានគម្រោងផែនការ។ ក្រៅពីនេះ ទំនាក់ទំនងផ្ទាល់ ខ្លួនមានភាពល្អូកល្អឺនណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការណាមួយឡើយ។ ជាពិសេសបញ្ហាហរិញ្ញវត្ថុគួរតែយកចិត្តទុកដាក់បន្ថែម ធ្វើយ៉ាងណាទូទាត់ការចំណាយនានាឲ្យបានរួសរាន់។ ក្នុងនោះ ដាច់ខាតមិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយនោះទេ គួរតែលះបង់ពេលវេលាសម្រាប់ករណី ឬប្រធានបទសំខាន់បំផុតប៉ុណ្ណោះ។ ចំពោះការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅបាន ប៉ុន្តែគួរតែមានភាពទន់ភ្លន់។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានរបួសស្នាម ដាច់រលាត់ខ្លះនៅពេលព្រឹក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើការក្នុងវិស័យពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូលទឹកចិត្តមនុស្ស ដែលនឹងអាចជួយជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ ក្នុងពេលនេះលោកអ្នកគួរបង្កើន កិច្ចទំនាក់ទំនងជិតស្និទ្ធជាមួយនឹងថ្នាក់លើ ហើយការទទួលខុសត្រូវក៏ចាំបាច់បំផុតផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលវេលានេះមិនសក្តិសមនឹងប្រតិបត្តិការធំដុំពេកនោះទេ។ សូមគ្រប់គ្រងការចាយវាយ ឲ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងទទួលបានការផ្តល់ជូននូវឳកាសច្រើនគួរសម ដូច្នេះមិនគួរបដិសេធចំពោះការធ្វើដំណើរក្នុងផ្នែកពាណិជ្ជកម្មនោះទេ។ ចំពោះដំណើរទស្សនកិច្ចការងារទំនងជានឹងធ្វើឡើងនៅខែក្រោយ។ ក្នុងពេលនេះយកល្អ ចំណាយពេលវេលាខ្លះដើម្បីគិតគូរអំពីគម្រោងជាថ្មី ហើយបើអាចគួរ ចាកចេញដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសកម្មភាពក្រុមអោយបានច្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ លោកអ្នកអាចធ្វើឲ្យសម្រចដល់គោលដៅរាល់ការងារទាំងអស់បាននៅទីបំផុត ដូច្នេះសូមកុំមានការសង្ស័យ ឬបោះបង់ដំណើរការនៅពាក់កណ្តាលផ្លូវឲ្យសោះ។ ក្នុងនោះដែរ ការអត់ធ្មត់មានសារសំខាន់បំផុត។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការបញ្ចុះបញ្ចូល។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល។ ចំពោះការចាកចេញពីស្ថានភាពចាស់នៅក្នុងពេលនេះអាចធ្វើទៅបាន ដោយគ្មានផលរំខាន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ ​និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងកាប្រាស្រ័យទាក់ទង គឺការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម ភាពស្ងប់ស្ងាត់នៃដំណើរការងារអាចនឹងជះឥទ្ធិពលដល់លទ្ធផលការងារដែលអ្នកគួរទទួលបាន។ ក្រៅនេះ សូមប្រយ័ត្នក្រែងមានការអាក់អន់ចិត្តក្នុង ទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចា ការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនថ្មីនេះ។ លោកអ្នកគួរក្សាអ្វីឲ្យនៅជាធម្មតា ពីព្រោះការផ្លាស់ប្តូរក្នុងពេលនេះអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនហ្នឹងហ្ន៎។ ទន្ទឹមនឹងនោះជម្លោះ ឬភាពយល់ច្រលំក្នុងរង្វង់ការងារអាចកើតឡើង និងបង្ករផលលំបាកចំពោះស្ថេរភាពការងាររបស់អ្នក។ ក្នុងថ្ងៃនេះ ចូររក្សាភារតភាពក្នុងទី កន្លែងការងារ លោកអ្នកអាចជួបការយល់ច្រលំខ្លះ ហេតុនេះសូមអត់ធ្មត់ និងដោះស្រាយ ទៅតាមសន្តិវិធី។

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ខាល ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ការផ្លាស់ប្តូរការងារនៅក្នុងថ្ងៃ នេះមានអំណោយផលបំផុត។ ចំណែកការចរចា និងការបោះជំហានថ្មីនឹងទទួលបានភាព ជោគជ័យល្អប្រសើរណាស់។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner