អ៊ុយក្រែនបើកការវាយប្រហារដោយមីស៊ីលផ្តាច់ជីវិតទាហានរុស្ស៊ីជាង ៦០នាក់នៅថ្ងៃចូលឆ្នាំសកល

កៀវ៖ ប្រទេសរុស្ស៊ី ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានទទួលស្គាល់ថា កងទ័ពរបស់ខ្លួនច្រើនជាង៦០នាក់ត្រូវបានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីដែលគ្រប់គ្រងដោយទីក្រុងមូស្គូ គឺជាការវាយលុកក្នុងឆ្នាំថ្មីនេះ ហើយក៏ជាការបាត់បង់ជីវិតដ៏ធំបំផុត ដែលត្រូវបានរាយការណ៍ដោយរុស្ស៊ីផងដែរ។

អ៊ុយក្រែនបានទទួលខុសត្រូវចំពោះការវាយប្រហារដែលខ្លួនបាននិយាយថាបានកើតឡើងនៅក្នុងទីក្រុងម៉ាគីវកា (Makiivka) ភាគខាងកើតអ៊ុយក្រែននៅថ្ងៃចូលឆ្នាំសកល។

នៅក្នុងសេចក្តីប្រកាសដ៏កម្រមួយ បន្ទាប់ពីមានការរិះគន់ពីសំណាក់អ្នកឆ្លើយឆ្លងព័ត៌មានយោធារុស្ស៊ីនោះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានរុស្ស៊ី ៦៣នាក់ត្រូវបានសម្លាប់ ដែលនេះជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលចំនួន ៤គ្រាប់នៅទីក្រុងម៉ាគីវកា។

បើគិតមកទល់ពេលនេះ វាជាការបាត់បង់ជីវិតទាហានដ៏ធំបំផុត ដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលបានអូសបន្លាយចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner