ដាណាម៉ាកសម្លាប់សត្វមាន់ប្រមាណ ៥ម៉ឺនក្បាល ក្រោយផ្ទុះជំងឺផ្តាសាយបក្សីក្នុងកសិដ្ឋានមួយកន្លែង
កូប៉ិនហាក៖ ក្រសួងចំណីអាហារ កសិកម្ម និងនេសាទដាណាម៉ា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃចន្ទសប្តាហ៍នេះថា យោងតាមការផ្ទុះឡើងថ្មីនៃមេរោគផ្តាសាយបក្សីដ៏សាហាវនៅកសិដ្ឋានមួយកន្លែងនៅភាគខាងលិចប្រទេស សត្វមាន់ចំនួន ៥០,០០០ក្បាលនឹងត្រូវសម្លាប់ចោល។
ប្រធានផ្នែកនៃរដ្ឋបាលបសុពេទ្យ និងអាហារដាណឺម៉ាក (DVFA) លោក Lotte Brink បាននិយាយថា ហ្វូងសត្វបានឆ្លងមេរោគផ្តាសាយបក្សីប្រភេទ H5N1 ដ៏សាហាវ និងឆ្លងរាលដាលខ្លាំង។ ជាលទ្ធផល យើងនឹងសម្លាប់សត្វមាន់ចំនួន ៥០,០០០ក្បាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីសម្រាលទុក្ខរបស់សត្វស្លាប ក៏ដូចជាដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគ។
វត្តមាននៃមេរោគនេះត្រូវបានគេសង្កេតឃើញជាលើកដំបូងនៅថ្ងៃចូលឆ្នាំសកល នៅពេលដែលសត្វមាន់ងាប់ជាច្រើនក្បាល ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយកន្លែងនៅក្បែរទីប្រជុំជន អូរ៉ុម ក្នុងទីក្រុង ហេដឌិនស្តេដ មានចម្ងាយប្រហែល ១៧៧គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីកូប៉ិនហាក របស់ប្រទេសដាណឺម៉ាក។
មាន់ដែលឆ្លងមេរោគទាំងអស់ ត្រូវបានគេរំពឹងថា នឹងត្រូវសម្លាប់ចោល ហើយយកចេញដោយ DVFA និងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសដាណឺម៉ាក (DEMA) បន្ទាប់មកធ្វើការសម្អាត និងសម្លាប់មេរោគក្នុងកសិដ្ឋានទាំងមូល។
ក្នុងថ្ងៃចន្ទសប្តាហ៍នេះ DVFA ក៏បានចាប់ផ្តើមដាក់តំបន់ហាមឃាត់ក្នុងចម្ងាយ ១០គីឡូម៉ែត្រជុំវិញកសិដ្ឋានផងដែរ ដោយចាត់ទុកខុសច្បាប់ចំពោះការយកស៊ុត ឬបសុបក្សីដោយគ្មានច្បាប់អនុញ្ញាតចេញពីកសិដ្ឋាន៕





ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា