កោះភូកេត ប្រទេសថៃ រំពឹង ថានឹង ទទួលភ្ញៀវទេសចរ ១២ លាន នាក់នៅឆ្នាំនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ភូកេត៖ កោះ ភូកេត នៃប្រទេសថៃរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុក និងបរទេសចំនួន ១២លាននាក់នៅឆ្នាំនេះ ពោលគឺកើនឡើងដល់ ៨៥% នៃភ្ញៀវទេសចរ ១៤ លាននាក់ ក្នុងឆ្នាំ២០១៩ ដែលមុនពេលជំងឺរាតត្បាត Covid-19 វាយប្រហារប្រទេសថៃនោះ។
សមាគមសណ្ឋាគារថៃភាគខាងត្បូងបាននិយាយ នាថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ថា ការផ្លាស់ប្តូររបស់ប្រទេសចិន ក្នុងការលុបចោលការរឹតបន្តឹងការធ្វើដំណើរនៅថ្ងៃទី ៨ខែមករា នឹងឃើញភ្ញៀវទេសចរចិនជិត ១លាននាក់មកទស្សនាកោះនេះ នៅត្រឹមពាក់កណ្តាលឆ្នាំនេះ។
ប្រធានសមាគមលោក Sueksit Suwanditthakul បាននិយាយថា “ក្នុងចំណោមអ្នកដំណើរ ១២ លាននាក់ដែលរំពឹងថា នឹងទៅលេងកោះភូកេតនៅឆ្នាំ ២០២៣ មានលាននាក់នឹងក្លាយជាជនបរទេស និង ៤លាននាក់មកពីក្នុងប្រទេស” ៕



ប្រភព៖ The Nation , ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ