ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និង ក្រសួងពាក់ព័ន្ធបានបើកិច្ចប្រជុំរួមគ្នាមួយដើម្បីធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា៖ការបើកកិច្ចប្រជុំដែលបានធ្វើឡើងនាថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២នេះ បានចូលរួមដោយមន្ត្រីជាន់ខ្ពស់ចំនួន២រូបរបស់ក្រសួងយុត្តិធម៌ គឺ ឯកឧត្ដម ជីវ សុងហាក់ និងឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

មន្ត្រីក្រសួងយុត្តិធម៌បានឱ្យដឹងដែរថា៖ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ មានតំណាងជាច្រើនរូបមកពីក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner