ទូទាំងប្រទេស ជនពាក់ព័ន្ធ ៣៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី០៥ ខែមករា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៨នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៧ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៨នាក់ រួមមាន ៖ ជួញដូរ ៩ រណីឃាត់ ១៤នាក់ , ដឹក ជញ្ជូន រក្សា ទុក ៤ ករណី ឃាត់ ៩ នាក់ ( ស្រី ១ នាក់ ) , បើកបរ ក្រោម ឥ ទ្ឋិ ពល ១ ករណី ឃាត់ ៣ នាក់, ប្រើប្រាស់ ៣ ករណី ឃាត់ ១២ នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។

សកម្មភាពខាងលើនេះ បានធ្វើនៅខេត្តបាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, តកណ្តាល, មណ្ឌលគិរី, ព្រៃវែង, រតនគិរី, សៀមរាប, និងត្បូងឃ្មុំ, ក្នុងនោះ មាន ១០ អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ទាំង ១០ អង្គភាព ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner