អ្នកស្រាវជ្រាវនិយាយថា Twitter ត្រូវបានគេ Hack អាសយដ្ឋានអ៊ីម៉ែលអ្នកប្រើប្រាស់ ២០០លាននាក់ បានលេចធ្លាយ

អាមេរិក៖ អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាម្នាក់ បាននិយាយថ្មីៗនេះថា ពួក Hackers បានលួចអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកប្រើ Twitter ជាង ២០០ លាននាក់ ហើយបានបង្ហោះនៅលើវេទិកា hacking តាមអ៊ីនធឺណិត។

លោក Alon Gal សហស្ថាបនិកនៃក្រុមហ៊ុនឃ្លាំមើលសុវត្ថិភាពអ៊ីនធឺណិត របស់អ៊ីស្រាអែល Hudson Rock បានសរសេរ តាមរយៈក្រុមហ៊ុនផ្តល់សេវាកម្មអនឡាន LinkedIn (លីងឃីត អ៊ីន)។

លោក Alon Gal បានហៅសកម្មភាពនេះថា “ការលេចធ្លាយដ៏អាក្រក់បំផុតមួយ ដែលលោកមិនធ្លាប់បានឃើញ ។

បណ្តាញទំនាក់ទំនងសង្គម Twitter មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែល លោក Alon Gal បានបង្ហោះជាលើកដំបូង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅឡើយទេ ហើយក៏មិនបានឆ្លើយតបទៅនឹងការសាកសួរអំពីការបំពាននេះ ចាប់តាំងពីកាលបរិច្ឆេទណានោះដែរ។ គេក៏មិនដឹងថា នឹងមានសកម្មភាពអ្វីដែល Twitter បានចាត់វិធានការដើម្បីស៊ើបអង្កេត ឬដោះស្រាយបញ្ហានេះ យ៉ាងណានោះ៕

ប្រភព៖ Reuters, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner