តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំការប្រគួតកីឡា បាល់ទះ ប៊ូល ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវា ថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២៣)

ខេត្តកណ្តាល៖ ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៣) នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំការប្រគួតកីឡា បាល់ទះ និង ប៊ូល ជាលក្ខណៈមិត្តភាពសាមគ្គីភាពនៅក្នុងអង្គភាព។ កម្មវិធីនេះធ្វើឡើងនៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។

ឯកឧត្តម មេបញ្ជាការ បានលើកឡើងថា ថ្ងៃជ័យជម្នះ ០៧ មករា ១៩៧៩ ជាថ្ងៃដែលប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម មេបញ្ជាការបញ្ជាក់បន្ថែមថា ការរៀបចំការប្រគួតកីឡា នៅក្នុងអង្គភាពនេះឡើងគឺជាការរៀបចំឡើងដើម្បីឱ្យមានការជួបជុំគ្នា បង្កនូវបរិយាកាសរីករាយ បង្កើនសាមគ្គីភាព មិត្តភាព ស្រលាញ់គ្នាជាបងប្អូន។ ម្យ៉ាងទៀត ដើម្បីជាការរំលឹក និងចូលរួមអបអរសាទរជ័យជំនះ ៧មករា ដើម្បីយើងចងចាំទាំងអស់គ្នា រួមគ្នា ជាធ្លុងមួយ រួមគ្នាជាមួយនិងរាជរដ្ឋាភិបាល ប្រជាជន ទាំងអស់ ដើម្បីការពារសន្តិភាពអោយបាន ១០០ភាគរយ។

គួរបញ្ចាក់ថា យោងតាមផែនការ ស្តីពីការប្រគួតកីឡា បាល់ទះ និងប៊ូល នឹងធ្វើការប្រគួតរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ។ សំរាប់វិញ្ញាសាប្រគួតកីឡាប៊ូល មាន ១៦ក្រុម សរុបស្មើ និង ៤៨នាក់ ក្នុងក្រុមនីមួយៗ មានកីឡករ ៣នាក់ បំរុង ១នាក់ ហើយការប្រគួតវិញ្ញា ០៣ ទល់ ០៣ លក្ខណៈជម្រុះ ដើម្បីឈានទៅវគ្គផ្តាច់ព្រាត់ដណ្តើមចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ។

សំរាប់វិញ្ញាសាបាល់ទះ មាន០៣ ក្រុម ស្មើរនិង ១៨នាក់ ក្នុងក្រុមនីមួយមានកីឡាករចំនួន ០៦នាក់ និងបំរុង ០២នាក់ ដោយការប្រគួតជាលក្ខណៈវិលជុំ ឈ្នះចាញ់២ដង ដើម្បីឈានដណ្តើមចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner