សម្តេចតេជោ ហ៊ុន សែន ៖ “យើងត្រូវកម្ចាត់នយោបាយ ជ្រុល និយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកឱ្យ អស់ពីសង្គម ជាតិ យើង”
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់ ថា “… យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិត ក្បត់ជាតិ និងបក្ខពួកដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសឱ្យ អស់ពីសង្គមជាតិយើង។ មិនត្រូវទុកឱ្យវាបន្តបំពុលសង្គម បំផ្លាញដំណើរការរីកចម្រើន និងបង្កការបែកបាក់ជាតិដែល នឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង”។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឡើងនៅក្នុងពិធីខួប អនុស្សាវ រីយ លើកទី៤៤ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧ មករា ២០២៣) នៅមជ្ឈមណ្ឌល កោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា “ជនណា ឬគណបក្សនយោបាយណាដែលបម្រើ នយោ បាយ ជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវតែកែប្រែខ្លួនឱ្យ បានទាន់ពេលវេលា បើពុំនោះទេនឹងត្រូវប្រឈមទៅនិងវិធាន ការច្បាប់ជាធរមាន។ យើងទាំងអស់គ្នាត្រូវតែប្តូរផ្តាច់ កម្ចាត់ ចោលនៅនយោបាយជ្រុលនិយមមិនថាឆ្វេង មិនថាស្តាំ ឱ្យ អស់ពីទឹកដីកម្ពុជា ដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាមនិងការ បែក បាក់ជាតិតទៅទៀត”៕ ដោយៈ ពលជ័យ