សម្តេចតេជោ ហ៊ុន សែន ប្រកាសជាឱឡារិកនៅក្នុងការចូលរួម របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ដោយគោរពយ៉ាងម៉ឹងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជា និង នីតិវិធីរបស់គ.ជ.ប
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅសល់រយៈពេលប្រាំពីរខែទៀតប៉ុណ្ណោះ ការបើឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងមក ដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ ជាតិប្រវត្តិសាស្ត្រមួយមានអត្ថន័យយ៉ាងធំធេង ចំពោះជោគ វាសនា របស់ជាតិ និងប្រជាជនកម្ពុជា ។
សម្ដេចតេជោបន្តថា ប្រជាជនដែលបានឆ្លងកាត់ការបោះឆ្នោត សកលថ្នាក់ជាតិចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ចំនួន ៥លើក រួចមកហើយនោះ ពិតជាមានការយល់ ដឹង នឹងមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការអនុវត្ត នៅ សិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការការពារសន្តិភាព ជម្រុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពឱ្យ បានកាន់ តែ ប្រសើរឡើង។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រារព្ឋ ខួបអនុស្សាវរីយលើកទី៤៤ «ទិវាជ័យជម្នះ៧មករា» (៧មករា ១៩៧៩-៧ មករា ២០២៣) នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្យ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅក្នុង បរិការណ៍ នេះ និងក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែល ប្រកាន់ ភ្ជាប់នៅលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សូម ប្រកាសជាឱឡារិកនៅក្នុងការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ដោយយគោរពយ៉ាង ម៉ឹងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់ គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ គណបក្សនយោបាយ អង្គការនានានៃសង្គមស៊ីវិល ប្រព័ន្ធ ព័ត៌មាន ក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួន តាមគោលការណ៍ច្បាប់ ហើយរួមរស់ទាំងអស់គ្នាក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយលក្ខណៈអព្យាក្រឹត្យ គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឲ្យការបោះ ឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
ដោយ៖ពលជ័យ