កំពូលមហាសេដ្ឋីចិន និងសហរដ្ឋអាមេរិកចែករំលែកទស្សនៈរួមគ្នាដ៏កម្រក្នុងសន្និសិទស្តីពី AI នៅទីក្រុងសៀងហៃ

ចិន៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma និងលោក Elon Musk សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Tesla និង SpaceX បានជជែកគ្នាលើឆាកសន្និសីទមួយស្ដីពី (Artificial Intelligence) ហៅកាត់ថា AI នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងសៀងហៃ ។
ក្នុងជំនួបដ៏កម្រនេះ កំពូលមហាសេដ្ឋីដែលមានចក្ខុវិស័យវែងឆ្ងាយទាំងពីររូបបានលើកឡើងអំពីប្រធានបទសំខាន់ៗជាច្រើន ទាក់ទងនឹងភាពវៃឆ្លាតសិប្បនិម្មិត AI ដែល AI នេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ ជាពិសេសលោក Stephen Hawking ដែលកាលនៅរស់លោកធ្លាប់ព្រមានថា AI នឹងអាចធ្វើឲ្យមនុស្សជាតិផុតពូជបាន ។
លោក Jack Ma ហាក់បានជំទាស់នឹងការព្រួយបារម្ភនេះដោយនិយាយថា កុំព្យូទ័រអាចនឹងឆ្លាត ប៉ុន្តែមនុស្សលោកឆ្លាតជាង ។ យើងបានបង្កើតកុំព្យូទ័រ លោកមិនធ្លាប់ឃើញកុំព្យូទ័របង្កើតមនុស្សនោះទេ ។ លោកថា AI អាចជួយឲ្យយើងយល់អំពីមនុស្សបានច្បាស់ជាងមុន…លោកមិនគិតថា វាជាការគំរាមកំហែងនោះទេ ។
ក្នុងជំនួបនេះ ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងពីរបានបង្ហាញមតិប្រឆាំងគ្នាជារឿយៗ ប៉ុន្តែគេក៏ចាប់អារម្មណ៍ថា អ្នកទាំងពីរយល់ស្របថាវាជារឿងល្អដែលមនុស្សជាតិមិនមានជីវិតអមតៈ ដោយពីជំនាន់មួយទៅជំនាន់មួយ មានការនាំយកគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមពិភពលោកជួបប្រទះ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner