ព្យុះ ប៊ូឌុល វាយប្រហារវៀតណាម បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដី
វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ព្យុះ ប៊ូលឌុល បានចុះខ្សោយទៅជាវិសម្ពាធទាបត្រូពិក បន្ទាប់ពីបានធ្វើឱ្យមានការបាក់ដីនៅភាគកណ្តាលប្រទេស នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ហើយវានៅតែគំរាមតាមរយៈធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅប្រហែលម៉ោង១រសៀល ព្យុះ ប៉ូឌុល ដែលជាព្យុះត្រូពិកទី៤ ដែលវាយប្រហារមកលើដែនទឹករបស់ប្រទេសវៀតណាមនៅឆ្នាំនេះ បានធ្វើឱ្យមានការបាក់ដីនៅខេត្តហាទីញ និងក្វៀងប៊ិញ ជាមួយនឹងល្បឿនខ្យល់៦០ទៅ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ។ គិតត្រឹមម៉ោង៤រសៀលថ្ងៃសុក្រដដែលនេះ មជ្ឈមណ្ឌលនៃវិសម្ពាធត្រូពិក កំពុងតែបក់ពីលើតំបន់នេះ ទៅភាគខាងលិចនៃខេត្ត Quang Binh ។ ក្នុងរយៈពេល ១២ម៉ោងបន្ទាប់វិសម្ពាធទាប នឹងរំកិលទៅទិសខាងលិច មុនពេលបង្កើតជាតំបន់សម្ពាធទាប នៅតំបន់ព្រំដែននៃប្រទេសឡាវ និងថៃ ។
សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ ខេត្តភាគខាងជើង និងខេត្ត ថាញ់ហៅ នៅតំបន់ភាគកណ្តាល ភាគខាងជើង ទំនងជាទទួលបានទឹកភ្លៀងរហូតដល់២០០មីលីម៉ែត្រ ។ ភ្លៀងធ្លាក់១៨០មីលីម៉ែត្រក្នុងមួយថ្ងៃ ដែលត្រូវបានចាត់ទុកថា ជាភ្លៀងធ្លាក់ខ្លាំង ៕


