រុស្ស៊ី បង្ហាញយន្តហោះដឹកអ្នកដំណើរថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus

រុស្ស៊ី៖ រុស្ស៊ីបានដាក់បង្ហាញយន្តហោះដឹកអ្នកដំណើរ MC-21 ថ្មីរបស់ខ្លួន នៅក្នុងសប្តាហ៍នេះដែលត្រូវបានផលិតឡើងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing របស់អាម៉េរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប។ ការដាក់បង្ហាញយន្តហោះរបស់រុស្ស៊ីខាងលើ ធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបើកដំណើរការជាផ្លូវការនូវពិធីពិព័រណ៍យន្តហោះ MAKS នៅក្រៅទីក្រុងម៉ូស្គូ ដោយមានការអមដំណើរជាមួយនឹងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ ដែលបានចាប់អារម្មណ៍យន្តហោះចម្បាំង ស៊ូគយ របស់រុស្ស៊ី។
 
នាឱកាសនោះដែរ លោក ពូទីន បានសរសើរក្រុមហ៊ុនផលិតយន្តហោះរបស់រុស្ស៊ី ដែលជួយឲ្យរុស្ស៊ីនៅតែរក្សាបានជាប្រទេសមួយ ក្នុងចំណោមប្រទេសផលិតកម្មក្នុងឧស្សាហកម្មអវកាសពិភពលោក និងបង្កើតគម្រោងថ្មីៗដូចជាយន្តហោះដឹកអ្នកដំណើរ MC-21 យន្តហោះ Mi-38 និងឧទ្ធម្ភាគចក្រ Ka-62 ។ ក្នុងអំឡុងពិព័រណ៍យន្តហោះ MAKS នេះទៀតសោត ប្រទេសរុស្ស៊ី ក៏បានដាក់បង្ហាញយន្តហោះចម្បាំង Su-57 របស់ខ្លួនជាលើកដំបូងផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner