អបអរសាទរ! ក្រុមថ្នាលកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានមេដាយសំរឹទ្ធិមួយគ្រឿង ទៀតហើយ លើវិញ្ញាសាសម្តែងជាក្រុម
បើយោងតាមផេករបស់សហព័ន្ទកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហោះឲ្យដឹងថា ក្រុមកម្ពុជា ទទួលបានមេដាយសំរឹទ្ធិ មួយគ្រឿងទៀតហើយ លើវិញ្ញាសាសម្តែងជាក្រុមថ្នាល។ សរុបមេដាយ ដែលកម្ពុជាទទួលបាន ពីព្រឹត្តិការណ៍ ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី២១ នៅប្រទេសប៊ុលហ្គារី មានចំនួន៤គ្រឿងហើយ មាស១ ប្រាក់២ និងសំរឹទ្ធិ១គ្រឿង។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូប ទៅចូលរួមប្រកួត ដែលក្នុងនោះ មានកីឡាករជម្រើសជាតិ៧រូប និងកីឡាការិនីជម្រើសជាតិ១រូប។ ក្រៅពីនោះ មានកីឡាករថ្នាល ចំនួន៧រូប និងកីឡាការិនីថ្នាល ចំនួន១រូបដែរ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩៕ម.ន




ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។