សម្ដេចតេជោ ហ៊ុន សែន៖ ទឹក ផ្លូវ ភ្លើង មនុស្ស ជាចក្ខុវិស័យដ៏ត្រឹមត្រូវជាង ៤០ឆ្នាំមកនេះ

កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទឹក ផ្លូវ ភ្លើង មនុស្ស ជាចក្ខុវិស័យដ៏ត្រឹមត្រូវជាង ៤០ឆ្នាំមកនេះ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៃខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោ បានលើកឡើងថា ភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដោយអាស្រ័យលើចក្ខុវិស័យកាលពី ៤០ឆ្នាំមុន គឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ សម្ដេចតេជោ បញ្ជាក់ថាអាទិភាពនៃការវិនិយោគនេះនឹងនៅតែរក្សារាប់សិបឆ្នាំទៅមុខទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ នោះហើយជាការខិតខំសម្រាប់យើង ដើរមួយជំហានម្ដងៗ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner