សម្ដេចតេជោ ហ៊ុន សែន អរគុណមិត្តចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងក្ដីរីករាយ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន និងបានអរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ក្រុមហ៊ុនសាងសង់គម្រោង កំណត់ផ្លូវជាតិលេខ៧ មានភាពងាយស្រួល ព្រោះថ្ម សម្រាប់សាងសង់ នៅជិតការដ្ឋានតែម្ដង។ សម្ដេច បញ្ជាក់ថា ប្រទេសរបស់យើងគ៊ពិតជាមានថ្មច្រើន ក៏ប៉ុន្ដែថ្មដែលគ្រប់លក្ខខណ្ឌសម្រាប់សាងសង់ មិនមានច្រើនកន្លែងនោះទេ។ មានកន្លែងខ្លះយើងត្រូវដឹកជញ្ជូន មកពីចម្ងាយ ដើម្បីទទួលបានការសាងសង់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបកស្រាយដែរថា មិនមែនថ្មគ្រប់កន្លែងសាងសងផ្លូវបាននោះទេ ព្រោះថ្មខ្លះរឹង ថ្មខ្លះនៅខ្ចី ដូច្នេះទើបមិនអាចយកធ្វើជាសម្ភារសំណង់បានឡើយ។ លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន បានចូលរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា, សម្តេច ក៏បានថ្លែងនូវក្ដីរីករាយ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាព កំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

គម្រោងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ អនុវត្ដការសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner