ប្រមុខរាជរដ្ឋាភិបាលព្រមានថា កម្ពុជាអាចធ្វើវិសោធនកម្មរារាំងអ្នកសញ្ជាតិបរទេស ធ្វើនយោបាយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនជុំវិញ ការរារាំងអ្នកមានសញ្ជាតិបរទេសដែលមកធ្វើនយោបាយក្នុងប្រទេសកម្ពុជា។ កម្ពុជាក្នុងរយៈ ៤៤ឆ្នាំចាប់តាំងពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក បានធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើន និងមានមនុស្សបាត់បង់ជីវិតមិនតិចទេដើម្បីបុព្វហេតុធ្វើឱ្យកម្ពុជាមានសុខសន្តិភាព, ស្ថិរភាព នយោបាយនិងការអភិវឌ្ឍន៍។

ប៉ុន្តែឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលកម្ពុជាកំពុងប្រឈមនាពេលនេះ គឺមនុស្សមានសញ្ជាតិ២ខ្លះ ដែលធ្វើនយោបាយក្នុងប្រទេសកម្ពុជា បង្កការអុកឡុក និងបំពានច្បាប់របស់កម្ពុជា។ ប៉ុន្តែគ្រាដែលអាជ្ញាធរបានចាប់ខ្លួនជនមានសញ្ជាតិ ២ ឬជនបរទេសនោះ មកដាក់ទោសតាមច្បាប់របស់កម្ពុជា, ស្ថានទូតអ្នកមានសញ្ជាតិបរទេស នោះ បានមកតវ៉ាចង់រកការដោះលែងពលរដ្ឋរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងអាចធ្វើវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញរបស់ខ្លួន ជាបន្ថែមទៀតបើសិនជាចាំបាច់។

កម្ពុជាបច្ចុប្បន្ន អ្នកមានសញ្ជាតិ២ខ្លះ ត្រូវគេឃើញកំពុងបំរើកិច្ចការនយោបាយក្នុងជួររាជរដ្ឋាភិបាល និងតាមកន្លែងស្ថាប័នធ្វើនយោបាយមួយចំនួនថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបើស្ថានភាពបន្តការដាក់សម្ពាធរឿងនេះជាដដែលមកលើរាជរដ្ឋាភិបាលកម្ពុជា នឹងអាចជំនះធ្វើកិច្ចការនេះបើទោះបីជាត្រូវលះបង់មនុស្សដល់មន្ត្រីនយោបាយខ្លះដែលមាន សញ្ជាតិ២នោះក៏ដោយ។

ads banner