កម្ពុជាមានទន្តបណ្ឌិតបំរើក្នុងក្រសួងចំនួន៣៨០នាក់ (Video Inside)

https://youtu.be/tu6VkKG9_T4

កម្ពុជាមានទន្តបណ្ឌិតចំនួន៣៨០នាក់ដែលបំរើការក្នុងក្រសួងសុខាភិបាលនៃប្រទេសដែលមានពលរដ្ឋ១៧លាននាក់។ យោងតាមចំនួននេះ គឺក្នុងរង្វង់ពលរដ្ឋខ្មែរជាង៤ម៉ឺន៤ពាន់នាក់ មានទន្តបណ្ឌិតម្នាក់ ដែលជួយបំរើលើវិស័យទណ្ឌសាស្ត្រនៅកម្ពុជា។

ដោយឡែកក្នុងវិស័យ ឯកជនក៏មានទន្តបណ្ឌិតជាច្រើនផងដែរ ដែលសរុបតួលេខមានជាង២ពាន់នាក់នៅទូទាំងប្រទេស។ តួលេខនេះ ត្រូវបានលើកឡើង ដោយរដ្ឋលេខាធិការក្រសួងសុខាភិបាលលោក អឿន បូរ៉ារ័ត្នន៍ ក្នុងឱកាសបើកសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើកទី២១ នៃសមាគមទន្តពេទ្យកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី៩មករាឆ្នាំ២០២២នាសណ្ឋាគារសុខា។

វិស័យទន្តសាស្ត្រក្នុងប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាវិស័យល្អដែលប្រហាក់ប្រហែលនឹងប្រទេសរីកចំរើនខ្លះលើសកលលោក។ សេចក្តីរាយការណ៍បានបង្ហាញថាក្រៅពី ទន្តបណ្ឌិតដែលមានសញ្ជាតិខ្មែរ ក៏មានទន្តបណ្ឌិតបរទេសជាច្រើនទៀត បាននិងកំពុងធ្វើកិច្ច ការលើវិស័យនេះក្នុងប្រទេសកម្ពុជាដែរ។

ក្នុងសន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រលើក ទី២១នៃសមាគមទន្តពេទ្យកម្ពុជាឆ្នាំ២០២៣ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា គេបានរៀបចំកិច្ចប្រជុំរៀងរាល់ឆ្នាំ ដើម្បីដុសខាត់វិស័យទន្តសាស្ត្រ ដោយបានអញ្ជើញអ្នកមានបទជំនាញខ្ពស់ផ្តល់ប្រឹក្សា ដើម្បីភាពរីកចំរើនលើវិស័យនេះផងទៀត។

យោងតាមអ្នករៀបចំទន្តបណ្ឌិតបរទេស ដែលគេបានអញ្ជើញចូលរួមមានមកពី៥ប្រទេស ដែលសុទ្ធសឹងជាទន្តបណ្ឌិតល្បីល្បាញ ដើម្បីផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ការអនុវត្តក្នុងប្រទេសកម្ពុជា។

ads banner