៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្ត ថយចុះចំនួន ៩៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពី សប្តាហ៍មុន ។

តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៨ពាន់ ៥៦៧ករណី ដែលឆ្លងលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២ពាន់ ៦៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនតែ ១៧ករណីប៉ុណ្ណោះ ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៣នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ២៥នាក់ ដែលជាតួ លេខស្លាប់ច្រើនជាងគេ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៣ម៉ឺន ៩ពាន់ ៨៥៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ១២៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៦៨លានករណី, និងការស្លាប់មានជាង ៦លាន ៧១ម៉ឺននាក់ ៕

ads banner