៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១៨ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន១ករណី បើប្រៀបធៀបនឹងតួលេខឆ្លង៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ៧២ម៉ោងចុងក្រោយ មានចំនួន ១៨ករណី ដោយកាលពីថ្ងៃសៅរ៍ការឆ្លងមានចំនួន ៥ករណី, ថ្ងៃអាទិត្យមាន ៦ករណី និងនៅថ្ងៃច័ន្ទនេះ មានចំនួន ៧ករណី ផងដែរ ។ តួលេខឆ្លងថ្មីទាំង ១៨ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

ads banner