ឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីប នៅផ្សារដេប៉ូ បណ្ដាលឱ្យខូចខាតរថយន្ត ៣គ្រឿងទាំងស្រុង និងសម្ភារៈជាច្រេីន
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបចំនួន ៣គ្រឿងបានឆេះខ្ទេចទាំងស្រុង និងសម្ភារៈ នៃគ្រឿងបន្លាស់រថយន្តជាច្រេីនក៏រងការខូចខាតផងដែរ ក្នុងករណីអគ្គីភ័យឆាបឆេះឃ្លាំងលក់រថយន្តស៊េរីទំនេីប មួយកន្លែង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ១៨២ ក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ ទីតាំងខាងលេីបានចាក់សោរត្រឹមត្រូវដូចសព្វដង តែមិនជាយ៉ាងមិចស្រាប់តែមានការឆ្លងភ្លេីងឆាបឆេះយកតែម្ដង បេីទោះបីម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជាច្រេីនបំពង់មកបាញ់ពន្លត់ក៏មិនអាចទប់ស្ថានភាពជាប់នោះដែរ ។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញបង្ការ សង្គ្រោះអគ្គីភ័យឱ្យមកជួយអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿង មកធ្វេីការបាញ់ទឹកពន្លត់ យ៉ាងញាប់ដៃជេីង ។
ក្នុងករណីគ្រោះអគ្គីភ័យខាងលេីនេះ បានធ្វេីឱ្យខូចខាតរថយន្តស៊េរីទំនេីបចំនួន០៣គ្រឿង សម្ភារៈ និងគ្រឿងបន្លាស់រថយន្តជាច្រេីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះអ្នកជិតខាងឡេីយ ដោយធ្វេីការបាញ់ទឹកពន្លត់អស់ទឹកចំនួន០៦ឡាន និងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត ៕ ដោយ ៖ ជីម ភារ៉ា

