ក្រសួងយុត្តិធម៌រៀបចំពិធីសូត្រមន្តចូលបំពេញការងារទីតាំងថ្មី នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគារសាលាយុត្តិធម៌ថ្មី ដែលស្ថិតនៅតាម បណ្តោយ ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីសូត្រមន្តចូលបំពេញការងារជាផ្លូវកាលពីថ្ងៃទី៧ ខែមករា​ កន្លងទៅ ក្រោម អធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីតុលាការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញជាច្រើនរូបផងដែរ។ អគារសាលាយុត្តិធម៌នេះ គឺជាទីតាំងថ្មីនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៏ដូចជាសាលាដំបូង និងអយ្យការអមសាលាដំបូងភ្នំពេញ ផងដែរ។

ជាមួយនឹងការផ្លាស់ប្តូរទីតាំងនេះ សាលាឧទ្ធរណ៍ភ្នំពេញ បាន សម្រេចលើកពេលសវនាការដែលបានគ្រោងទុក ទៅធ្វើនៅពេលក្រោយវិញ ដើម្បីទុកពេលសម្រាប់រៀបចំទីតាំង ថ្មីឱ្យបាន ល្អប្រសើរ។

យោងតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយប្រធានសាលាឧទ្ធរណ៍លោក សេង ស៊ីវត្ថា ចុះថ្ងៃទី៨ ខែធ្នូ បានជម្រាបជូន ដល់មេធាវី ភាគីដែលពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជន ថា ដើម្បីរៀបចំកន្លែងធ្វើការនិងសាលសវនាការឱ្យបាន ល្អ ប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការលើកពេលសវនាការ ដែលបានគ្រោងទុកចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយវិញ វៀរ លែងតែសំណុំរឿងមួយចំនួនដែលមានភាពចាំបាច់ស្របតាមល័ក្ខខ័ណ្ឌច្បាប់ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី»។

សាលាឧទ្ធរណ៍ បានឱ្យដឹងថា ទោះបីមានការលើកពេលសវនា ការ អំឡុងពេលផ្លាស់ប្តូរទីតាំង ប៉ុន្តែការបំពេញកិច្ចការងារ រដ្ឋបាល ប្រចាំថ្ងៃ និងការផ្តល់សេវាសាធាណៈ អគ្គលេខាធិការ ដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញនៅដំណើរការធម្មតាជារៀងរាល់ថ្ងៃធ្វើការ។

អគារសាលាយុត្តិធម៌ថ្មី មានកម្ពស់ប្រាំពីរជាន់ និងមានផ្ទៃ ក្រឡាសរុបជិតពីរម៉ឺនម៉ែត្រការ៉េ លើផ្ទៃដីទំហំជាង៩,៤ពាន់ ម៉ែត្រ ការ៉េ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OICC នៅសង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារសាលាយុត្តិធម៌ ថ្មីនេះ នឹងផ្ទុកស្ថាប័នតុលាការពីរ ថ្នាក់នៅជាមួយគ្នា គឺសាលាដំបូងរាជធានីភ្នំពេញ-អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ (តុលាការថ្នាក់ទាប) និង សាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាសា ឧទ្ធរណ៍ ភ្នំពេញ (តុលាការថ្នាក់ខ្ពស់)។

ការសម្រេចដូរសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទៅទីតាំងថ្មីនៅ ឯសង្កាត់ព្រែកលៀប គឺធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០៕
ដោយ៖ឡាយ សាមាន

ads banner