នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបករណីលួចទ្រព្យសម្បត្តិមិនបានសម្រេច ឃាត់ខ្លួនជនសង្ស័យ ២នាក់

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ធឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបករណីលួចទ្រព្យសម្បត្តិមិនបានសម្រេច ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង ៣ និង ០៥នាទី ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ ដាណេត ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ មុខរបរលក់ដូរ។ ជនសង្ស័យ ទី១-ឈ្មោះ ដា សុខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន), ទី២-ឈ្មោះ ក្រៃ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅ ភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យទាំង០២នាក់ បានផ្លោះរបងចូលទៅក្នុងទីតាំងផ្ទះជួលខាងលើ ខណៈពេលភ្លើងកំពុងដាច់ បម្រុងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងឃើញទាន់ បានស្រែកផ្អើលឆោឡោ នាំគ្នាព័ទ្ធទុក ហើយសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ ចុះឃាត់ខ្លួនបានទាំង ០២នាក់តែម្តង។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រាកដមែនៗ។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner